ក្រុមជប៉ុនបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ យោងតាមលក្ខខណ្ឌពិសេសរបស់ FIFA
ក្រុមជម្រើសជាតិជប៉ុន បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយសារតែពួកគេមានយុត្តិធម៌ជាងក្រុមសេណេហ្គាល់ ក្នុងពូល H នេះ។
ជប៉ុនចាញ់ប៉ូឡូញ ១-០ មាន៤ពិន្ទុក្នុងពូល ស្របពេលខាងកូឡុំប៊ីបានយកឈ្នះលើសេណេហ្គាល់ ១-០ ដែរ។ ដូច្នេះ ពិន្ទុជប៉ុន និងសេណេហ្គាល់ មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់ចំណេញក៏ដូចគ្នា ហើយនិយាយពី Head-to-Head ក៏ស្មើគ្នាទៀត ២-២។ ដូច្នេះហើយ ការសម្រេចនឹងត្រូវធ្វើតាមច្បាប់ fair play វិញម្ដង។ បើតាមច្បាប់នេះ ជប៉ុន បានឡើង ដោយសារតែជប៉ុនមានកាតលឿងត្រឹម៤ប៉ុណ្ណោះ ស្របពេលខាងសេណេហ្គាល់វិញ មានកាតលឿង៦។
ច្បាប់នេះ គឺក្រុមណាដែលទទួលបានកាតលឿង១ ត្រូវស្មើនឹងដក១ពិន្ទុ។ ប្រសិនបើបានកាតក្រហម ដោយទទួលបានកាតលឿង២ក្នុង១ប្រកួត នឹងត្រូវដក៣ពិន្ទុ។ មួយវិញទៀត បើបានកាតក្រហមភ្លាមៗតែម្ដង នោះនឹងត្រូវដក៤ពិន្ទុ។ វិធីកាត់ក្ដីរបស់ ២ក្រុមនេះ ជាក្រុមដំបូងហើយដែលត្រូវកាត់ក្ដីដោយហេតុផល fair play៕