សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនទុកបងប្អូនណាម្នាក់ដែលមានពិការភាពចោលដោយមិនយកចិត្តទុកដាក់នោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញទូទាំងប្រទេសគឺធ្វើយ៉ាងណាផ្តល់អត្ថប្រយោជន៍ និងតាមលទ្ធភាពធ្វើទៅបាន ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាលមិនទុកបងប្អូនណាម្នាក់ដែលមានពិការភាពចោលដោយមិនយកចិត្តទុកដាក់នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រជាពលរដ្ឋដែលមានពិការភាពគឺជាធនធានមនុស្សដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ដែលយើងនឹងបន្តចេញគោលនយោបាយជាថ្មីដើម្បីបន្តជួយថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា» នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤៕