ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំបំពេញបន្ថែមទៅលើពង្រាងច្បាប់កីឡា

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 221

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងជំរុញឱ្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នពាកព័ន្ធ ធ្វើបច្ចុប្បន្នភាពកីឡា និងពន្លឿនការធ្វើច្បាប់កីឡា ខណៈច្បាប់កីឡាកំពុងស្ថិតនៅក្នុងការព្រៀងនៅឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ សមិទ្ធផល មជ្ឈមណ្ឌលជាតិជនពិការតេជោសែន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ពេលវេលា ២៥ឆ្នាំ មុន គឺកីឡាអូឡាំពិកនៅកម្ពុជាមិនទាន់មានភាពសកម្មនៅឡើយ តែបច្ចុប្បន្ន កីឡាអូឡាំពិកបានដើរយ៉ាងសកម្ម ហើយត្រូវដើរឱ្យខ្លាំងទៅមុខទៀត ដើម្បីកែសម្រួល និងបំពេញបន្ថែមនូវបទដ្ឋានគតិយុត្តិចាំបាច់មួយចំនួន៕

អត្ថបទទាក់ទង