ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មនុស្សនៅតែជាអាទិភាពទីមួយ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 46

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សនៅតែជាអាទិភាពទីមួយ ព្រោះមានតែមនុស្សទេដែលអាចធានាការវិវត្តផ្សេងៗបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូបង្រៀនអោយគិតគូរកសាងធនធានមនុស្សដែលមានភាពម្ចាស់ការមិនមែនត្រឹមតែបច្ចុប្បន្ន ប៉ុន្តែទៅអនាគតផងដែរ។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សនៅក្នុងអាទិភាពរបស់រាជរដ្ឋាភិបាល គឺរាជរដ្ឋាភិបាលមិនត្រឹមតែនិយាយថា សំខាន់នោះទេ ប៉ុន្តែបានដាក់ចេញជាគោលនយោបាយដើម្បីរៀបចំចាត់តាំងអនុវត្ត៕

អត្ថបទទាក់ទង