ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងបរិស្ថាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 51
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងបរិស្ថាន ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងបរិស្ថាន

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែ​ធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​បិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងបរិស្ថាន៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រសួងបរិស្ថានរយៈពេលប្រមាណ៤ខែកន្លងទៅនេះ។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការអនុវត្តន៍នូវវិធានការនានា ធ្វើឱ្យកម្ពុជាត្រូវបានគេវាយតម្លៃថាជាជើងឯកផ្នែកបរិស្ថាន។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋនៅលើពិភពលោក ត្រូវការផែនដីមួយល្អ ដើម្បីការរស់។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយផ្នែកបរិស្ថានដែលដាក់ចេញពេលបច្ចុប្បន្ន គឺដើម្បីបង្កាមនុស្សជំនាន់ក្រោយ រងផលប៉ះពាល់ដោយសារបញ្ហាបរិស្ថានមិនល្អ។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ គឺប្រាកដណាស់ក្នុងការបញ្ចៀសផលប៉ះពាល់បរិស្ថាន។ ប៉ុន្តែត្រូវតែធានាឱ្យបានថា ការអភិវឌ្ឍន៍អាចធនាបាននូវចីរភាព និងនិរន្តរភាព។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់គម្រោងទាំងឡាយដែលប៉ះពាល់ដល់បរិស្ថាន គឺត្រូវតែសិក្សាឱ្យបានល្អិតល្អន់។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់វារីអគ្គិសនី និងគម្រោងសាងសង់ផ្លូវស្ពាននានា ត្រូវបានសិក្សាយ៉ាងល្អិតល្អន់លើផលប៉ះពាល់បរិស្ថាន។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានសម្រេចមិនសង់វារីអគ្គិសនីលើដងទន្លេមេគង្គ និងការវិនិយោគលើប្រភពថាមពលអគ្គិសនីដើរដោយធ្យូងថ្ម គឺជាការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មានក្រុមហ៊ុនជប៉ុនមួយចង់វិនិយោគលើការចិញ្ចឹមមាន់យកពងទៅផលិតជាសម្លៀកបំពាក់។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តក្នុងការដាំដុះដើមឈើឡើងវិញ ដើម្បីចូលរួមការពារបរិស្ថាន។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងបរិស្ថានជំរុញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តន៍ជាក់ស្តែង។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវសិក្សាឱ្យបានគ្រប់គម្រោងអភិវឌ្ឍន៍ ដើម្បីបញ្ចៀសបញ្ហាប៉ះពាល់ដល់បរិស្ថាន។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើចង់ទប់ស្កាត់ពលរដ្ឋមិនឱ្យកាប់ឈើ និងបាញ់សត្វ ត្រូវបង្កើតដង្ហើមសេដ្ឋកិច្ចឱ្យគាត់។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងបរិស្ថានមិនមែនការពារតែព្រៃ និងសត្វប៉ុណ្ណោះទេ តែក៏ត្រូវការពារជីវិតមនុស្សដែរ។ មនុស្សគឺជាគោល។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទល្មើសធនធានធម្មជាតិ មនុស្សតិចបានផល មនុស្សច្រើនរងផលប៉ះពាល់។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ ត្រូវតែអនុវត្តន៍ ដើម្បីការពារធនធានធម្មជាតិ។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍យុទ្ធការ «ខ្ញុំមិនប្រើថង់ប្លាស្ទិក»។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពប្រណិបត្តិជំនឿ និងសាសនា។ ជាពិសេសក្រុមឥសី ដែលចេញជាបន្តបន្ទាប់។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវទប់ស្កាត់ឱ្យបានការយកសាសនាទៅធ្វើជាមធ្យោបាយ ដើម្បីទាញប្រយោជន៍។
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យអនុវត្តន៍ច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង គឺត្រូវតែវាយខ្នោះមិនបាច់សុំគោលការណ៍នោះទេ។
  22. សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបន្សុទ្ធកងកម្លាំង កុំឱ្យមានគ្រឿងញៀន។ កងកម្លាំងពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ៕

Fresh News

អត្ថបទទាក់ទង