ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 55
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ប្តេជ្ញាកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជំរុញពន្លឿនការដោះស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបង្កើនយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដើម្បីបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពុំចាំបាច់ទាល់តែរត់ទៅរកតុលាការនោះទេ គឺអាចតាមយន្តការសម្របសម្រួល ដែលឈ្នះឈ្នះទាំងគ្រប់ភាគី៕

អត្ថបទទាក់ទង