ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតតុលាការកំពូល ប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំ

ដោយ៖ ប្រាជ្ញ ឧត្តម ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 57
ទីបំផុតតុលាការកំពូល ប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំ ទីបំផុតតុលាការកំពូល ប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំ

(ភ្នំពេញ)៖ បន្ទាប់ពីបើកស​វនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧៖០៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។

លោក គី តិច មេធាវីតំណាង ក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយតុលាការប្រកាសសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការបានសម្រេច បិទផ្លូវតវ៉ាទាំងស្រុង។

សូមបញ្ជាក់ថា ខ្លឹមសានៃសេចក្តីសម្រេចរបស់សាលដីកាតុលាការកំពូល នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៖

  • ទទួលពាក្យបណ្តឹងចុះថ្ងៃទី ០៦ ខែតុលាក ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ
  • រំលាយគណបក្សសង្គ្រោះជាតិ
  • ហាមឃាត់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប មិនអោយធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ គិតពីកាលបរិច្ឆេទប្រកាសសាលដីកានេះ
  • សាលដីកានេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ដោយបិតផ្លូវតវ៉ា ។