វីរុស កូរ៉ូណា – Corona Virus

ការកើនឡើងនៃបញ្ជីឈ្មោះមនុស្សល្បីឈ្មោះដែលបានស្លាប់ដោយសារជំងឺឆ្លង Covid-19

ការកើនឡើងនៃបញ្ជីឈ្មោះមនុស្សល្បីឈ្មោះដែលបានស្លាប់ដោយសារជំងឺឆ្លង Covid-19

ដោយ៖ វីរៈ សក្កដា​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០​ | កំសាន្ដ & ប្លែកៗ |

ជំងឺរាតត្បាតរីករាលដាលបានបង្ហាញយើងថាគ្មាននរណាម្នាក់មានភាពស៊ាំទេ។ Tom Hanks និង Rita Wilson គឺជាតារាដំបូងគេដែលត្រូវបានគេស្គាល់ថាបានធ្វើតេស្តិ៍មេរោគ។ ទោះយ៉ាងណាវីរុសនេះបានឆក់យកអាយុជីវិតមនុស្សរាប់ពាន់នាក់ផ្សេងទៀតរួមទាំងមុខមាត់ល្បី ៗ មួយចំនួនផងដែរ។

ក្រុម MIT របស់លោក Ramesh Raskar បង្កើតកម្មវិធីដែលប្រាប់ថា ប្រសិនបើមាននរណាម្នាក់ឆ្លងវីរុសកូវីដ១៩នៅក្បែរអ្នក

ក្រុម MIT របស់លោក Ramesh Raskar បង្កើតកម្មវិធីដែលប្រាប់ថា ប្រសិនបើមាននរណាម្នាក់ឆ្លងវីរុសកូវីដ១៩នៅក្បែរអ្នក

ដោយ៖ វីរៈ សក្កដា​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០​ | បច្ចេកវិទ្យា |

ជាមួយនឹងមេរោគឆ្លងកូរ៉ូណា រីករាលដាលពាសពេញតំបន់ក្នុងល្បឿនលឿនបែបនេះវាធ្វើឱ្យយើងគិតពីអ្វីដែលប្រសិនបើយើងអាចដឹងថាតើអ្នកណាឆ្លងមេរោគតើតំបន់ណាត្រូវបានឆ្លងដើម្បីមានសុវត្ថិភាពដើម្បីជៀសវាងពីការឆ្លង COVID-19

បុរសម្នាក់ប្រើដ្រូនដើម្បីនាំឆ្កែរបស់គាត់ដើរលេង ក្នុងអំឡុងពេលដែលគាត់ដាក់ខ្លួនឯងអោយនៅដាច់ពីគេ

បុរសម្នាក់ប្រើដ្រូនដើម្បីនាំឆ្កែរបស់គាត់ដើរលេង ក្នុងអំឡុងពេលដែលគាត់ដាក់ខ្លួនឯងអោយនៅដាច់ពីគេ

ដោយ៖ វីរៈ សក្កដា​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០​ | កំសាន្ដ & ប្លែកៗ |

សព្វថ្ងៃមេរោគកូរ៉ូណានេះបានឆ្លងដល់មនុស្សជាង ២០៩,០០០ នាក់ហើយបានឆក់យកអាយុជីវិតមនុស្សជាង ៨០០០ នាក់ដោយស្ថានភាពបែបនេះមានតាមកន្លែងនានាដូចជាប្រទេសអ៊ីតាលី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក

ចិនសម្រេចបើកអោយមានការធ្វើចរាចរណ៍ចេញពីខេត្តហ៊ូប៉ី (Hubei) ឡើងវិញហើយ!

ចិនសម្រេចបើកអោយមានការធ្វើចរាចរណ៍ចេញពីខេត្តហ៊ូប៉ី (Hubei) ឡើងវិញហើយ!

ដោយ៖ លី វិទ្យា​​ | ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |

ក្រោយពីការប្រកាសបិទខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចស្នូលនៃការផ្ទុះជំងឺឆ្លង COVID-19 ជាងពីរខែមកហើយនោះ នៅទីបំផុតអាជ្ញាធរចិនបានប្រកាសថា បំរាមធ្វើដំណើរទៅក្នុងខេត្តភាគកណ្តាលចិននេះ នឹងត្រូវដកចេញវិញជាបណ្តើរៗ

កម្ពុជារកឃើញអ្នកឆ្លងថ្មី ២នាក់បន្ថែមទៀតនៅព្រឹកនេះ ដែលធ្វើអោយអ្នកឆ្លងសរុបកើនដល់ ៨៦នាក់ (ជាសះស្បើយ២នាក់)

កម្ពុជារកឃើញអ្នកឆ្លងថ្មី ២នាក់បន្ថែមទៀតនៅព្រឹកនេះ ដែលធ្វើអោយអ្នកឆ្លងសរុបកើនដល់ ៨៦នាក់ (ជាសះស្បើយ២នាក់)

ដោយ៖ លី វិទ្យា​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០​ | កីឡា - សុខភាព |

បើតាមការអោយដឹងតាមរយៈនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនាវេលាម៉ោង១០ព្រឹក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន ២នាក់ទៀត ដែល ១ករណីនៅខេត្តកំពង់ចាម និង ១ករណីផ្សេងទៀតនៅឯខេត្តកោះកុង។

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤៧នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤៧នាក់

ដោយ៖ លី វិទ្យា​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០​ | កីឡា - សុខភាព |

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ករណីថ្មីនេះ មាននៅខេត្តបាត់ដំបងចំនួនករណី ខេត្តកណ្តាលចំនួន១ករណី រាជធានីភ្នំពេញចំនួន១ករណី និងខេត្តកំពង់ចាមចំនួន៦ករណី។ ក្រុមការងារសុខាភិបាល កំពុងស្រាវជ្រាវករណីថ្មីជាបន្តទៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ គ្មានការរុញដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងទៅ​វិទ្យា​ស្ថានប៉ាស្ទ័រនោះទេ ក្នុងការចង់ធ្វើតេស្ដរកមេរោគកូវីដ-១៩

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ គ្មានការរុញដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងទៅ​វិទ្យា​ស្ថានប៉ាស្ទ័រនោះទេ ក្នុងការចង់ធ្វើតេស្ដរកមេរោគកូវីដ-១៩

ដោយ៖ វីរៈ សក្កដា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បាន​គូស​បញ្ជាក់ថា គ្មានការរុញច្រានដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងវិទ្យាស្ថានប៉ាស្ទ័រ​នោះ​ទេ ចំពោះការទាមទារចង់ធ្វើតេស្តមេរោគកូវីដ-១៩ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP  កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា “មិនមានពិតដូចការលើកឡើងថា​គ្រូពេទ្យនៅ​ពេទ្យរុស្ស៊ីរុញអ្នកជំងឺទៅវិទ្យាស្ថានប៉ាស្ទ័រ ហើយប៉ាស្ទ័ររុញមកមន្ទីររុស្ស៊ីនោះទេចំពោះ​​ករណី​នេះ។ ក្នុងករណីបើមានការសង្ស័យឆ្លងជំងឺកូវីដ-១៩​ទើបក្រុមគ្រូពេទ្យយកវត្ថុ​សំណាកទៅ​ពិនិត្យ  មិនមែនចេះតែទាមទារថាខ្ញុំត្រូវតែធ្វើតេស្តជាចាំបាច់នោះទេ”។ លោកជំទាវបានបន្ដថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទាល់តែអ្នកនោះទៅជួបក្រុមគ្រូពេទ្យ ហើយគាត់រកឃើញថា​ភាពសង្ស័យច្រើនទើបគេធ្វើតេស្ត។ លោកជំទាវបានលើកឡើងថា ការធ្វើតេស្តរកមេរោគនេះ មិនមែនធ្វើតេស្តដូចជាការបូម​ឈាមធ្វើតេស្តនោះទេ គឺត្រូវមានការការពារ ការស្លៀកពាក់ឱ្យ​បានត្រឹមត្រូវ ព្រោះថាត្រូវគិតពីការចម្លងរោគនៅមន្ទីរពេទ្យផងដែរ។ លោកជំទាវបានបញ្ជាក់បន្ថែមថា “ចំណុចនេះ យើងទាមទារពេលវេលាមួយ ហើយ​ប្រសិនបើមានករណីជាគ្រុនផ្តាយសាយធម្មតា  ឬជាជំងឺរលាកកំពង់ក ធម្មតា អីច្ចឹងក្រុមគ្រូ​ពេទ្យ​នឹងព្យាបាលសិន ពិសេសនោះបុគ្គលកុំមានការភ័យស្លន់ស្លោរ ហើយការគិតគូរពី​សុខភាពជា​ការត្រឹមត្រូវ”។ លោកជំទាវរដ្ឋលេខាធិការបានអះអាងថា ជំងឺកូវីដ-១៩ មិនមែន កើកភ្លាមស្លាប់ ឬដួលភ្លាមនោះទេ គឺទាល់តែយើងទៅប៉ះផ្ទាល់ជាមួយអ្នកចម្លង  ឬធ្វើដំណើរ​ទៅ​កាន់កន្លែងណាផ្ទុះជំងឺកូវីដ-១៩នេះ ហើយត្រឡប់មកវិញមានអាការៈមិនស្រួល នោះ​ស្ថិតក្នុងការសង្ស័យខ្ពស់។ ដោយឡែកបើគ្រាន់តែយើងនៅម្នាក់ឯង​ ហើយមានការ​​អនាម័យ​ខ្ពស់ យើងកុំមានការភ័យខ្លាចនោះទេគឺត្រូវទៅពិគ្រោះជាមួយកគ្រូពេទ្យ ហើយធ្វើការព្យា​បាល​​ជាធម្មតា ។ លោកជំទាវបានបន្ថែមថា […]

មិនគួរអោយជឿ! ចិនប្រកាសថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីទេ នៅថ្ងៃនេះ

មិនគួរអោយជឿ! ចិនប្រកាសថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីទេ នៅថ្ងៃនេះ

ដោយ៖ លី វិទ្យា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០​ | កីឡា - សុខភាព |

ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា មិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយត្រូវបានរកឃើញទៀតនោះទេ ដែលននេះជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ ប៉ុន្តែបែរជាមានករណីនាំចូលជំងឺនេះ ពីបរទេសទៅវិញ។

កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាបណ្ដោះអាសន្នដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ១៩

កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាបណ្ដោះអាសន្នដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ១៩

ដោយ៖ លី វិទ្យា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០​ | ឯកសារ |

វិធានការនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងជាសារសម្លេងនៅក្នុងប្រព័ន្ធតេឡេក្រាមថា ដើម្បីសម្រួលដល់ប្រជាជនវៀតណាមកុំអោយពិបាកចូលមកកម្ពុជាហើយ ត្រូវរដ្ឋាភិបាលវៀតណាមដាក់ដាច់ដោយឡែក ១៤ថ្ងៃ

ចិន​​បណ្តេញ​អ្នក​កាសែត​ធំៗ​ជាច្រើន​របស់​អាមេរិក​ចេញ​ពី​ប្រទេស

ចិន​​បណ្តេញ​អ្នក​កាសែត​ធំៗ​ជាច្រើន​របស់​អាមេរិក​ចេញ​ពី​ប្រទេស

ដោយ៖ លី វិទ្យា​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |

ចិន​ បាន​សម្រេចបណ្តេញ​អ្នក​សារព័ត៌មាន​អាមេរិក​​ជាច្រើន​នាក់​ ចេញពីប្រទេសចិន ម៉ាកាវ និងហុងកុង​។ បើ​តាម​សេចក្តី​​របស់​រដ្ឋអំណាចចិន​នៅថ្ងៃពុធ ទី​១៨មីនា គឺអាជ្ញាធរចិន​ទុក​រយៈ​ពេលកំណត់ ​ចំនួន​១០ថ្ងៃ ឱ្យ​អ្ន​កកាសែត​អាមេរិក​ដែល​ពាក់​ពន្ធទាំង​នោះ