អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តាមច្បាប់កម្ពុជារាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើស គឺជាអំពើខុសច្បាប់
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងបញ្ជាក់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា តាមច្បាប់កម្ពុជាគ្មានការចាប់ខ្លួន បើគ្មានការប្រព្រឹត្តខុសច្បាប់ ហើយការចាប់ខ្លួនបុគ្គលណាមួយត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។