ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ – នយោបាយ

កម្ពុជារក្សាអព្យាក្រឹត្យអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ក្នុងស្មារតីការពារឯករាជ្យ និងអធិបតេយ្យជាតិ

ទស្សនៈ - នយោបាយថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩​ 2686

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន

អ្នកវិភាគ៖ សម រង្ស៊ី អ្នកនយោបាយរត់ចោលស្រុកទ័លច្រកនិងធ្លាក់ខ្លួនបង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាអំណាចឆ្កួតលេលារបស់ខ្លួន

ទស្សនៈ - នយោបាយថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩​ 800

ត្រូវបានគេឱបយឈ្មោះថាជាបណ្ឌិតផ្នែកសេដ្ឋកិច្ចទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងរៀនចេះដឹងខ្ពង់ខ្ពស់ដែរប៉ុន្តែទណ្ឌិតសមរង្ស៊ីមិនបានយកចំណេះដឹងរបស់ខ្លួនមកជួយជាតិឱ្យរីកចម្រើននោះទេប៉ុន្តែបានអនុវត្តនយោបាយកញ្ជះបរទេសនិងធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។មួយថ្ងៃៗសមរង្ស៊ីរិះគិតថាតើត្រូវធ្វើយ៉ាងណាឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពចលាចលបរទេសដាក់សម្ពាធគំនាបសេដ្ឋកិច្ចជាដើម។ដើម្បីអាចសម្រេចគោលដៅដ៏ឆ្កួតលេលារបស់ខ្លួនសមរង្ស៊ីបានប្រើប្រាស់ជំនាញលាបពណ៌បំភ្លៃបំផ្លើសនិងញុះញង់បំភ័ន្តរបស់ខ្លួនលើសភាពការណ៍នានារបស់កម្ពុជាក៏ដូចជាការបង្កើតព័ត៌មានក្លែងក្លាយរឿងបុគ្គលផ្ទាល់ខ្លួនឬការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងកងទ័ពគ្រួសារនិងក្នុងសង្គមកម្ពុជាហើយផ្សាយបន្ទរព័ត៌មានមិនពិតនេះដោយប្រព័ន្ធផ្សព្វផ្សាយបរទេសដែលជារបស់ចៅហ្វាយខ្លួន។ទាំងអស់នេះគឺសមរង្ស៊ីបាននិងកំពុងអនុវត្តទ្រឹស្តីនៃបដិវត្តន៍ពណ៌ពេញទំហឹង។ កាលដែលសមរង្ស៊ីជ្រើសរើសយកវិធីសាស្ត្រផែនការបដិវត្តន៍ពណ៌មកអនុវត្តក្នុងដំណើរនយោបាយធ្លាក់ផ្លូវរបស់ខ្លួនព្រោះសមរង្ស៊ីគ្មានអ្វីជាដើមទុននយោបាយទៀតឡើយក្រោយចាញ់នយោបាយបោសគូថខោក្រោយពីការប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្សនិងលះបង់សមាជិកភាពពីគណបក្សសង្គ្រោះជាតិនៅខែកុម្ភៈឆ្នាំ២០១៧បន្ទាប់ពីត្រូវបានគេបំភ័យឡើងបែកប្រមាត់អំពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់អ្នកមានទោសជាប់ខ្លួនធ្វើនយោបាយ។សមរង្ស៊ីខិតខំរកទីតាំងឈរជើងរបស់ខ្លួនឡើងវិញដោយបង្កើតចលនាឧទ្ទាមខុសច្បាប់ក៏គ្មាននរណាគាំទ្រក្រៅពីក្រុមមួយដំបរស្វារបស់ខ្លួនហើយព្យាយាមធ្វើតួឯកជាមេទ័ពរំដោះកឹមសុខាផងក៏គ្មាននរណាចាប់អារម្មណ៍រហូតតាំងខ្លួមជានាយសំប៉ានទៅអូសសំពៅខ្មោចសង្គ្រោះជាតិដែលគឿងនៅកណ្តាលមហាសាគរក៏នៅមិនទទួលបានការគាំទ្រ។ចុងក្រោយគ្មានជម្រើសសមរង្ស៊ីឃុបឃិតជាមួយមូរសុខហួរនិងអេងឆៃអ៊ាងធ្វើបក្សប្រហារដណ្តើមខ្មោចបក្សសង្គ្រោះជាតិពីកឹមសុខាយកមកគ្រប់គ្រង។ប៉ុន្តែនៅតែមិនត្រូវបានទទួលស្វាគមន៍។នៅពេលនេះសមរង្ស៊ីគ្មានសល់អ្វីទៀតឡើយក្រៅពីឈ្មោះជាអ្នកនយោបាយមាន់សម្លរឬអ្នកនយោបាយអង្ករកំប៉ុងគ្មានផែនការយុទ្ធសាស្ត្រនយោបាយច្បាស់លាស់។ សមរង្ស៊ីបានផលិតនិងផ្សាយព័ត៌មានមិនក្លែងក្លាយជាច្រើនដែលអ្នកនយោបាយនៅប្រទេសដទៃមិនដែលធ្វើព្រោះជាមធ្យោបាយដ៏ថោកទាបបំផុត។ប៉ុន្តែអតីតមេបក្សប្រឆាំងរូបនេះមុខក្រាស់និងគ្មានភាពអៀនខ្មាសបានប្រើប្រាស់ព័ត៌មានក្លែងក្លាយជាច្រើនដើម្បីបំភ័ន្តសាធារណៈមតិជាតិនិងអន្តរជាតិនិងបម្រើនយោបាយបដិវត្តន៍ពណ៌បំផ្លាញជាតិរបស់ខ្លួន។សមរង្ស៊ីពិតជាអស់ចំណេះថាតើធ្វើយ៉ាងណាដើម្បីអាចឡើងកាន់អំណាចបាន។សមរង្ស៊ីចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជិតបីទសវត្សរ៍មកហើយ។សមរង្ស៊ីបានក្លាយពីប្រធានគណបក្សមួយមកជាអ្នកដើរប្លន់សំបកខ្មោចបក្សខ្លួនឯងដើម្បីបង្កើតទីតាំងឈរជើងនយោបាយឱ្យខ្លួន។សមរង្ស៊ីបានប្រើនយោបាយបីកុំដើម្បីបំផ្លាញជាតិនិងប្រជាជនកម្ពុជាដោយអំពាវនាវបរទេសកុំផ្តល់ជំនួយកុំវិនិយោគនិងកុំទិញទំនិញពីកម្ពុជា។សមរង្ស៊ីនិងគូកនបានយកអធិបតេយ្យភាពជាតិកម្ពុជាដាក់ក្រោមបាតជើងបរទេសលត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញជាតិខ្មែរ។អ្វីៗដែលសមរង្ស៊ីនិងគូកនបាននិងកំពុងតែធ្វើនេះគឺជាការបំផ្លាញសុខសន្តិភាពការអភិវឌ្ឍរបស់ជាតិនិងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយបរទេសរបស់ខ្លួន។

លិខិតមិត្តអ្នកអាន៖ «សុភមង្គលរបស់ពលរដ្ឋខ្មែរដែលមិនអាចបាត់បង់ទៅវិញ!»

ទស្សនៈ - នយោបាយថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០១៩​ 1530

ថ្ងៃទី១ មិថុនា នេះជាថ្ងៃឈប់សម្រាកដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។

លិខិតមិត្តអ្នកអាន៖ «បញ្ហាពិភពលោកជាមេរៀន និងជាឱកាសសម្រាប់ខ្មែរ!»

ទស្សនៈ - នយោបាយថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩​ 1118

ឆ្លងកាត់រឿងរ៉ាវជាច្រើនដែលកើតឡើងក្នុងពិភពលោក ជាពិសេសជម្លោះពាណិជ្ជកម្មរវាងចិននិងអាម៉េរិករយៈពេលចុងក្រោយនេះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រយ៉ាងច្រើនពីពិភពលោក។ មេរៀនទាំងនោះក៏បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនយល់កាន់តែច្បាស់អំពីល្បិចកិច្ចកលរបស់មហាអំណាចហើយនាំគ្នាកែប្រែចិត្តគំនិតខុសពីមុន