ខ្មែរប៉ុស្ដិ៍ Close

    ឥរិយាបថនៃ ការគេងរបស់អ្នក អាចប្រាប់ថា អ្នកជាមនុស្ស បែបណា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ស្នេហា 2057
    ឥរិយាបថនៃ ការគេងរបស់អ្នក អាចប្រាប់ថា អ្នកជាមនុស្ស បែបណាតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា គ្រប់ឥរិយាបថនៃការគេងទូទៅបាន ផ្សារភ្ជាប់ទៅនឹង ប្រភេទបុគ្គលិកលក្ខណះ⁣ពិសេស ហើយអាចកំណត់សំគាល់ថាពួកគេជាមនុស្សបែបណា ។ ខាងក្រោមនេះជាឥរិយាបថនៃការគេង ទាំង ៦ ដែលអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់ញអ្នកបាន

    តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា គ្រប់ឥរិយាបថនៃការគេងទូទៅបាន ផ្សារភ្ជាប់ទៅនឹង ប្រភេទបុគ្គលិកលក្ខណះ⁣ពិសេស ហើយអាចកំណត់សំគាល់ថាពួកគេជាមនុស្សបែបណា ។ ខាងក្រោមនេះជាឥរិយាបថនៃការគេង ទាំង ៦ ដែលអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់ញអ្នកបាន ៖

    ១. គេងចំហៀងអង្គុញជើង (ដូចទារកក្នុងផ្ទៃ)
    ៤១% នៃមនុស្សដែល គេងបែបនេះ ពួកគេមានទំនោរ ជាប្រភេទមនុស្សខ្មាស់អៀន និង មានចិត្តទន់ ។ ពួកគេគិតច្រើន ទៅលើបញ្ហា និង បារម្ភរឿងមិន បានការច្រើន ។

    ២. គេងដាក់ចំហៀង ដាក់ដៃស្របដងខ្លួន៖
    មនុស្សជំពូកនេះ ជាប្រភេទមនុស្សដែល មានទំនាក់ទំនងល្អ ជាមួយអ្នកដទៃ ហើយមិនឆេវឆាវ ដែលបង្ហាញពី ទំនោរទៅរកប្រភេទ មនុស្សថ្លែថ្នូរ ។ គ្មានអ្វីគួរអោយឆ្ងល់ទេ, ដែលមនុស្សជំពូកនេះ គេតែងហៅថាជាមនុស្ស ដែលងាយចុះសំរុងបំផុត មិនថាបុរស រឺស្ត្រីនោះទេ ពួកគេអាចដើរចូលចុះបានទាំងអស់ ។ មនុស្សជំពូកនេះ ឆាប់ទុកចិត្តគេ ហើយក៏ឆាប់ចាញ់បោកគេផងដែរ ។

    ៣. គេងចំហៀង ដាក់ដៃលោទៅមុខ៖ 
    មនុស្សជំពូកនេះ តាមការកំណត់សំគាល់ជាទូទៅ ពួកគេជាមនុស្សដែល តែងតែមានមន្ទិលសង្ស័យ និង មើលឃើញគេតែរឿងអាក្រក់ ។ ពួកគេចង់បានអ្វីមួយខ្លាំង តែពួកគេបានកំណត់ គោរការណ៍ យ៉ាងខ្លាំងសំរាប់ខ្លួនគេ ។ ពួកគេមិនខ្វល់ ពីពេលវេលា ដែលពួកគេត្រូវប្រើ ក្នុងការសំរេចចិត្តនោះទេ ។ អ្វីដែលសំខាន់ មនុស្សជំពូកនេះ បានថ្លឹងថ្លែង ពីគុណសម្បតិ្ត និង គុណវិបិត្ត នៃការសំរេចចិត្ត របស់ពួកគេ ម្តងហើយម្តងទៀត ។ ហើយពួកគេនឹងធ្វើ តែអ្វីដែលគេ ជឿជាក់ទាំងស្រុង ។ លើសពីនេះទៀត ពួកគេសំរេចចិត្តមិនងាយ នឹងផ្លាស់ប្តូរវិញទេ ហើយពួកគេក៏ មិនស្តាយក្រោយដែរ ។
    ៤. គេងផ្ងារដាក់ដៃ⁣ ស្របដងខ្លួន៖ 
    មនុស្សក្នុងជំពូកនេះ ភាគច្រើន ជាមនុស្សមាន ភាពស្ងប់ស្ងាត់ និង សោះអង្គើយ ។ ពួកគេជាមនុស្សរឹងមាំ ។ ពួកគេជាទូទៅ ពួកកែលាក់លៀម ហើយមិនចូលចិត្ត យកតូចធ្វើជារឿងធំ, មិនចូលចិត្តឈ្លោះ ហើយជាមនុស្ស ដែលមានវិន័យខ្ពស់ចំពោះខ្លួនឯង និង អ្នកដទៃ ។

    ៥. គេងផ្កាប់មុខ៖
    មនុស្សជំពូកនេះ ភាគច្រើនជាមនុស្ស ដែលមាន ទំនុកចិត្តលើខ្លួនឯង និង ជាមនុស្ស រួសរាយរាក់ទាក់ ។ ជីវិតរបស់ពួកគេភាគច្រើន ជួបរឿងសប្បាយ ។

    ៦. គេងផ្ងារដាក់ដៃឡើងទៅលើ៖
    ពួកគេជាមនុស្ស រួសរាយរាក់ទាក់ និង មានចិត្តល្អ ។ គេជាមិត្តភក្តិដ៏ល្អ និងចេះជួយទុក្ខធុរៈ ។

    តើការគេងមួយណា ជារបស់អ្នក ?