អភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការីនីចំណុះទូកទាំង៦២ទូក ក្នុងខេត្តកណ្តាល
នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ចំណុះទូកទូទាំងខេត្តទាំង ៦២ ទូក។
ក្នុងឱកាសនេះ ឯកឧត្តមមានប្រសាសន៍ណែនាំអោយចំណុះទូកទាំងអស់ត្រូវគោរពទៅតាមបទបញ្ជារបស់គណៈកម្មការអុំទូក ត្រូវប្រឹងអស់កម្លាំងកាយចិត្តក្នុងការប្រណាំង និងត្រូវថែរក្សាសុខភាពផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់កីឡាករ កីឡាការីនីអូទូក រួមមាន ៖ ទូកអុំខ្នាតវែង ៤៣ ទូក ក្នុងមួយទូកទទួលបានថវិកា ១ លានរៀល ទូកចែវ ចំនួន ៧ ទូក ក្នុងមួយទូកទទួលបានថវិកា ១លានរៀល ទូកខ្នាតអន្តរជាតិ ចំនួន ១៣ ទូក ក្នុងមួយទូកទទួលបាន ថវិកា ៥០ ម៉ឺនរៀល និងកីឡាករទូកទាំងអស់ក្នុងម្នាក់ៗទទួលបានអាវមួយ និងមួកមួយ៕