ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ងួន ញ៉ិល ចុះសួរសុខទុក្ខនិងនាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈ ឧបត្ថម្ភដល់កីឡាករអុំទូករបស់ខេត្តកំពង់ធំ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 854

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈ ឧបត្ថម្ភដល់កីឡាករអុំទូករបស់ខេត្តកំពង់ធំ។

ក្នុងនោះមានទូកពិសេសចំនួន៣ របស់ឯកឧត្តម ងួន ញ៉ិល គឺទូកងឈ្មោះស្ទឹងសែនមានជ័យ, តេជោសែនជ័យ និង សែនសិរីមានជ័យ ព្រមទាំងទូករួមរបស់ខេត្តកំពង់ធំ ១៨ទូក ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ នៅក្នុងពិធីសំណេះសំណាលនេះ បានរៀបចំនៅក្នុងមណ្ឌល២តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និងក្នុងបរិវេណវិទ្យាល័យជាស៊ីមជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខ័ណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីនោះផងដែរ តបតាមការស្នើសុំ ឯកឧត្តម ងួន ញ៉ិល បានឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស សាលាវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ នូវ Computer មួយសម្រាប់សៀវភៅ សរសេរ៨០៦ក្បាល ប៊ិច១២០៩ដើម ខ្មៅដៃ៤០៣ដើម ជ័រលុប៤០៣ដុំ និងបន្ទាត់៤០៣ដើម ទៀតផង៕

អត្ថបទទាក់ទង