ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសជួបផ្ទាល់ជាមួយសិស្សនិទ្ទេស A គ្រប់ខេត្តទាំងអស់នៅទីក្រុងភ្នំពេញ ហើយអាជ្ញាធរខេត្តជាអ្នកចំណាយលើការធ្វើដំណើរនិងស្នាក់នៅ

ដោយ៖សន ប្រាថ្នា | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 89
សម្តេចតេជោ ហ៊ុន សែន ប្រកាសជួបផ្ទាល់ជាមួយសិស្សនិទ្ទេស A គ្រប់ខេត្តទាំងអស់នៅទីក្រុងភ្នំពេញ ហើយអាជ្ញាធរខេត្តជាអ្នកចំណាយលើការធ្វើដំណើរនិងស្នាក់នៅ សម្តេចតេជោ ហ៊ុន សែន ប្រកាសជួបផ្ទាល់ជាមួយសិស្សនិទ្ទេស A គ្រប់ខេត្តទាំងអស់នៅទីក្រុងភ្នំពេញ ហើយអាជ្ញាធរខេត្តជាអ្នកចំណាយលើការធ្វើដំណើរនិងស្នាក់នៅ

ដើម្បីចូលរួមអបអរសាទរ និងជាការលើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងទទួលសិស្សនិទ្ទេស A នៅឯទីក្រុងភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខ ដោយសម្តេចបានប្រគល់ការចំណាយក្នុងការធ្វើដំណើរ និងថ្លៃស្នាក់នៅរបស់សិស្សរួមទាំងឪពុក-ម្តាយរបស់ពួកគេឱ្យទៅអាជ្ញាធរគ្រប់ខេត្តទាំងអស់ជាអ្នកចាត់ចែងរៀងៗខ្លួន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រក្នុងខេត្តក្រចេះ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ពីមូលហេតុនៃការពន្យាពេលការជួបសិស្សនិទ្ទេស A នៅឆ្នាំនេះផងដែរថាដោយសារមកពីឆ្នាំនេះនិស្សិតជាប់និទ្ទេស A មានចំនួនច្រើនរហូតទៅដល់ ១៧០០នាក់ជាង ដូច្នេះក្រុមហ៊ុន ជីបម៉ុង ដែលជាអ្នកឧបត្ថម្ភ IPAD ដល់សិស្សនិទ្ទេស A បញ្ជាទិញមិនទាន់ ទើបមានការពន្យាពេលបែបនេះ៕

អត្ថបទទាក់ទង