ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា យុវជនបន្តវេនរបស់​ CPP ត្រូវមានជំហររឹងមាំ និងរក្សាផលប្រយោជន៍ជាធំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1755
ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា យុវជនបន្តវេនរបស់​ CPP ត្រូវមានជំហររឹងមាំ និងរក្សាផលប្រយោជន៍ជាធំឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា យុវជនបន្តវេនរបស់​ CPP ត្រូវមានជំហររឹងមាំ និងរក្សាផលប្រយោជន៍ជាធំ

ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ និងរក្សាផលប្រយោជន៍ជាធំដើម្បីបន្តថែរក្សាសន្តិភាពបម្រើប្រជាជន និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជន គណបក្សខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មានប្រសាសន៍ថា យុវជនបន្តវេន ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាន នូវការថែរក្សា ការពារសុខសន្តិភាព នៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម គោរព និងកោតសរសើរនូវគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាគំរូ ពោរពេញដោយភាពអំណត់អត់ធន់ ព្យាយាម និងក្តីសង្ឃឹម ព្រមទាំងមានចក្ខុវិស័យ និងការផ្ដួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិចេញពីរបបខ្មៅងងឹត បែកបាក់ ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំ ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះជាយុវជនជំនាន់ក្រោយ ត្រូវចងចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំជំនាន់មុន ដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គលស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជន៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង