ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានាំចេញផ្លែចេកស្រស់ជិត៣៥ម៉ឺនតោន នៅ៩ខែឆ្នាំនេះ, អ្នកនាំចេញរំពឹងការនាំចេញនឹងកើនឡើងច្រើន នៅឆ្នាំក្រោយ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 183
កម្ពុជានាំចេញផ្លែចេកស្រស់ជិត៣៥ម៉ឺនតោន នៅ៩ខែឆ្នាំនេះ, អ្នកនាំចេញរំពឹងការនាំចេញនឹងកើនឡើងច្រើន នៅឆ្នាំក្រោយ កម្ពុជានាំចេញផ្លែចេកស្រស់ជិត៣៥ម៉ឺនតោន នៅ៩ខែឆ្នាំនេះ, អ្នកនាំចេញរំពឹងការនាំចេញនឹងកើនឡើងច្រើន នៅឆ្នាំក្រោយ

រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់បានចំនួន ៣៤៣ ៨១២ តោនកើនឡើង៤៦ភាគរយ បើធៀបនឹងឆ្នាំ២០២០។

ការនាំចេញផ្លែចេក ទៅប្រទេសចិនចំនួន៣០ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤ម៉ឺនតោន, ប្រទេសជប៉ុន ៥៣៣តោន និងប្រទេសសិង្ហបុរី ៤៨០តោន។

ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture ជាក្រុមហ៊ុនដែលវិនិយោគដាំចេកអំបូងលឿន នៅខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលានេះថា កំណើននៃការនាំចេញផ្លែចេកស្រស់នេះ ដោយសារតែកម្ពុជា-ចិន មានទំនាក់ទំនងល្អ ដែលធ្វើឲ្យចេករបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន។

លោកឧកញ៉ាបញ្ជាក់ថា «ការនាំចេញចេកស្រស់កើនឡើងនេះ ដោយសារតែកិច្ចព្រមព្រៀងកម្ពុជា-ចិន បើកផ្លូវឲ្យផលិតផលផ្លែចេកស្រស់ដាំនៅកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដោយមិនបានកំណត់ចំនួនកូតានោះឡើយ។ កត្តាទាំងនេះដែលធ្វើឲ្យទាក់ទាញអ្នកវិនិយោគិនធំៗ ទាំងក្នុងស្រុក និងក្រៅប្រទេសបណ្តាក់ទុន»។

លោកឧកញ៉ាបន្តថា ដោយសម្លឹងឃើញពីសក្តានុពលនេះ សម្រាប់ក្រុមហ៊ុនរបស់លោក ក៏បានបង្កើតសម្ព័ន្ធក្រុមហ៊ុន ពង្រីកការដាំដុះដំណាំចេកបន្ថែម ព្រមទាំងផ្លែឈើហូបផ្លែជាច្រើនផ្សេងៗទៀត ហើយជាការរំពឹងទុក ក្នុងឆ្នាំ២០២២ខាងមុខនេះ កំណើននៃការនាំចេញផ្លែចេកនឹងបន្ដកើនតឡើង។

កម្ពុជាចាប់ផ្តើមនាំចេញផ្លែចេកស្រស់ ទៅចិនដោយផ្ទាល់ ជាលើកដំបូងនៅឆ្នាំ២០១៩។ រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេក មានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់។ កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញផ្លែចេកស្រស់បានជាង ១៥ម៉ឺនតោន និងឆ្នាំ២០២០ នាំចេញបានជាង៣៣ម៉ឺនតោន៕ Fresh News