ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង៣

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1327
    ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង៣ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង៣

    នៅព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង៣ ដែលមាន ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។

    កិច្ចប្រជុំនេះមានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានផងដែរ៕

    អត្ថបទទាក់ទង