ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
ក្រសួងធនធានទឹក៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា ក្រសួងធនធានទឹក៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពល៖

– ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA)

– ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។

បញ្ចេញមតិ

អត្ថបទទាក់ទង