ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការទូតកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ

ដោយ៖សន ប្រាថ្នា | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 109
ប្រមុខការទូតកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ ប្រមុខការទូតកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមប្រព័ន្ឋវីដេអូជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែកក្កដា។

កិច្ចពិភាក្សានេះបានផ្តោតលើបញ្ហាចំនួន៣។ទី១. កិច្ចសហប្រតិបត្តិការអន្តរជាតិ និង តំបន់ ,ទី២.ជំងឺកូវីដ-១៩ និងផលវិបាករបស់វាព្រមទាំង និងទី៣. សិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ។

ស្តីពីប្រជាធិបតេយ្យ និងពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅត្រង់ណានៅពេលនេះ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តន៍នៅក្នុងព្រំដែនច្បាប់។ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានចាត់ទុកខ្លួនលោកជាមិត្តល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូសបញ្ជាក់ពីការគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា។ លោកបានសម្តែងនូវអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជានៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជា ការផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាលកំណត់ និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម៕

អត្ថបទទាក់ទង