ខ្មែរប៉ុស្ដិ៍ Close

    លោក ប៉ុល ហំម មិនខ្វល់នឹងអ្នករិះគន់លោករឿងសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ សំខាន់លោកធ្វើអ្វីដែលស្របនឹងឧត្តមគតិរបស់ខ្លួន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1251
    លោក ប៉ុល ហំម មិនខ្វល់នឹងអ្នករិះគន់លោករឿងសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ សំខាន់លោកធ្វើអ្វីដែលស្របនឹងឧត្តមគតិរបស់ខ្លួនលោក ប៉ុល ហំម មិនខ្វល់នឹងអ្នករិះគន់លោករឿងសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ សំខាន់លោកធ្វើអ្វីដែលស្របនឹងឧត្តមគតិរបស់ខ្លួន

    លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សប្រឆាំងដែលត្រូវបានរំលាយចោល និងលោកផាន់ ច័ន្ទសាក់ មេធាវីការពារលោក កឹម សុខា ទើបបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយព្រះរាជក្រឹត្យ ត្រាស់បង្គាប់របស់ព្រះករុណាព្រះមហាក្សត្រកកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការទទួលបានសិទ្ធិធ្វើនយោបាយនេះ ក៏មានការរិះគន់ពីអ្នកវិភាគលំអៀងទៅពួកឧទ្ទាមប្រឆាំងនិងជនអគតិមួយចំនួនមកលើរូបលោក។

    លោក ប៉ុល ហំម បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថា លោកយល់ថាមិនមានអ្នកនយោបាយណាមួយដែលមិនធ្លាប់ទទួលបានរិះគន់ទេ នេះគឺជារឿងធម្មតាទេ។ អ្នករិះគន់យើងខ្លះ គេរិះគន់ដោយស្ថាបនាក៏យើងត្រូវយកមកពិនិត្យពិចារណា។ អ្នករិះគន់ខ្លះដូចបំផ្លាញ ហើយបើគេចង់ធ្វើបែបនេះ ក៏ឲ្យគេធ្វើតទៅទៀតទៅ។ បើសិនណាជាយើងគិតតែពីរឿងមើលអ្នករិះគន់ ហើយមិនគិតពីកិច្ចការដែលយើងចង់ធ្វើទៅស្របតាមឧត្តមគតិរបស់យើងដូច្នេះអត់ធ្វើអីកើតទេ។ លោក បានបញ្ជាក់ទៀតថា លោកមិនមែនជាអ្នកដឹកនាំនាំមុខគេអីប៉ុន្មានទេ ហើយលោកគ្រាន់ជាអ្នកចូលរួមជាហូរហែរមកទេដើម្បីកុំឲ្យមនសិការរបស់លោកបន្ទោសពីព្រោះកើតជាខ្មែរម្នាក់ហើយ ត្រូវតែមានការចូលរួមទោះតិចក្តីច្រើនក្តី បានជោគជ័យឬមិនបានជោគជ័យក្តីគឺលោកធ្វើតាមឧត្តមគតិរបស់ខ្លួន។

    សូមជម្រាបថា លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ អតីតសមាជិក គណៈកម្មាធិការនាយកត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចដីកា លេខ៣៤០(ឆ) ចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧របស់តុលាការកំពូល។ ប៉ុន្តែលោកទាំងពីរបានទទួលនូវនីតិសម្បទាឡើងវិញតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភា។ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា។

    គួររំលឹកថារហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងចំនួន២៣រូបដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល៕

    អត្ថបទទាក់ទង