ខ្មែរប៉ុស្ដិ៍ Close

    លោក មាន ចាន់យ៉ាដា៖ «ការអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 527
    លោក មាន ចាន់យ៉ាដា៖ «ការអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩»លោក មាន ចាន់យ៉ាដា៖ «ការអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩»

    លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា “ការអត់ធ្មត់របស់បងប្អូន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកាន់តែសំខាន់គឺការអត់ធ្មត់របស់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់លឿងទុំតែម្ដង!”។ លោកបានលើកឡើងដូចនេះនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់លោកឈ្មោះ Mean Chanyada នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

    ការលើកឡើងដូចនេះ គឺដោយសារមានបងប្អូនប្រជាពលរដ្ឋប្រមូលផ្ដុំតវ៉ាស្នើសុំចេញពីតំបន់លឿងទុំ (ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១) ក្នុងគោលបំណងចេញទៅបំពេញការងារ។

    លោកអភិបាលរងរាជធានីភ្នំពេញបានបន្តថា «ខ្ញុំពិតជាយល់អំពីអារម្មណ៍របស់បងប្អូនដែលកំពុងជាប់ធ្វើចត្តឡីស័ករយៈពេលយូរ ប៉ុន្តែ សូមបងប្អូនបន្តអត់ធ្មត់មួយសប្ដាហ៍ទៀត ដើម្បីទុកឱកាសឱ្យក្រុមការងារចាត់វិធានការសុខាភិបាល ធានាសុវត្ថិភាពជូនបងប្អូន ហើយបងប្អូនក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាការ “៣កុំ ៣ការពារ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។»៕

    អត្ថបទទាក់ទង