ខ្មែរប៉ុស្ដិ៍ Close

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ផ្ញើលិខិតថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសុន្ទរកឋាពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 54
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ផ្ញើលិខិតថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសុន្ទរកឋាពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ផ្ញើលិខិតថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសុន្ទរកឋាពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ(UN) និងជាប្រធាន UNESCAP បានផ្ញើលិខិតថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសុន្ទរកឋាពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជាត្រីវិស័យ ជួយដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យកិច្ចប្រជុំលើកទី ៧៧របស់ UNESCAP ទទួលបាន លទ្ធផលជោគជ័យ ។ នេះបើតាមឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់(ESCAP) តាមរយៈហ្វេស ប៊ុកផ្លូវការ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។

តាមរយៈលិខិតផ្ញើជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ លោកជំទាវ Armida Salsiah Alisjahbana បានមានប្រសាសន៍ថា “ទោះបីជាស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ -១៩ កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឱ្យយើងធ្វើការប្រជុំតាមរយៈប្រព័ន្ធវីដេអូក៏ដោយ អង្គសន្និបាតបានដំណើរការទៅយ៉ាងល្អ និងបានអនុម័តលើសេចក្តីសម្រេចមួយ ស្តីពី “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ភាពធន់ និងរឹងមាំរបស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនាពេលអនាគត ”។

លោកជំទាវ បានថ្លែងបញ្ជាក់ថា ការសម្រេចចិត្តរបស់សន្និបាតទាំងមូល ក៏ជាមូលដ្ឋានដ៏រឹងមាំមួយទៀត ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងតំបន់ ។

ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការរង រង់ចាំស្វាគមន៍ ដោយរីករាយចំពោះការចូលរួមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសន្និបាត លើក ក្រោយៗទៀត ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍប្រកប ៊ដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក៕

អត្ថបទទាក់ទង