ខ្មែរប៉ុស្ដិ៍ Close

    ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានជាង ៣៥ពាន់លានដុល្លារ, ការនាំចេញមានជាង ១៧ពាន់លានដុល្លារ កើន១៦%

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ឯកសារ 767
    ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានជាង ៣៥ពាន់លានដុល្លារ, ការនាំចេញមានជាង ១៧ពាន់លានដុល្លារ កើន១៦%ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានជាង ៣៥ពាន់លានដុល្លារ, ការនាំចេញមានជាង ១៧ពាន់លានដុល្លារ កើន១៦%

    យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានចំនួន ៣៥ ៨០៥.៨៥លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានទំហំទឹកប្រាក់ចំនួន ១៧២ ១៥.៣៧លានដុល្លារអាមេរិក និងការនាំចូលមានទំហំទឹកប្រាក់ ១៨៥ ៩០.៤៨លានដុល្លារអាមេរិក។

    របាយការណ៍បញ្ជាក់ថា «ទំហំពាណិជ្ជកម្ម សម្រេចបាន ៣៥ ៨០៥.៨៥លានដុល្លារអាមេរិក កើនឡើង២.៥៤ភាគរយ ក្នុងនោះការនាំចេញមាន ១៧២ ១៥.៣៧លានដុល្លារអាមេរិក កើនឡើង១៦.៧២ភាគរយ និងការនាំចូលមាន ១៨ ៥៩០.៤៨លានដុល្លារអាមេរិក ថយចុះ៧.៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩»។

    របាយការណ៍ក្រសួងពាណិជ្ជកម្មបន្តថា ឆ្នាំ២០២០ ខ្លួនបានបានផ្ដល់អាជ្ញាប័ណ្ណនាំចេញចំនួន៥៣ច្បាប់ មានទឹកប្រាក់៥ ៣០៧ ៨៥៨.៨៧ ដុល្លារអាមេរិក និងពន្យារអាជ្ញាប័ណ្ណនាំចេញចំនួន២៣ច្បាប់ និងផ្ដល់លិខិតជូនដំណឹងទំនិញ ឆ្លងកាត់ចំនួន៣៣ច្បាប់។

    ជាមួយគ្នានេះ ក្រសួងក៏បានផ្ដល់អាជ្ញាប័ណ្ណនាំចូល ចំនួន១០ច្បាប់ មានទឹកប្រាក់១ ២៤១ ២៧៥.៣០ដុល្លារអាមេរិក និងបានពន្យារអាជ្ញាប័ណ្ណនាំចូលចំនួនមួយច្បាប់។

    នៅឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានផ្ដល់លិខិតបញ្ជាក់ការនាំចេញ នាំចូល ត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃផងដែរ ដោយក្នុងនោះនាំចូលចំនួន២៣ច្បាប់ មានទឹកប្រាក់ ២៣ ៨៩៩ ០៦៤.៧០ដុល្លារអាមេរិក និងនាំចេញចំនួន២២ច្បាប់ មានទឹកប្រាក់១៩ ៨២១ ៩៦៦.០៧ដុល្លារអាមេរិក៕

    អត្ថបទទាក់ទង