ខ្មែរប៉ុស្ដិ៍ Close

ជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន២០៥គ្រួសារមកពីក្រុងស្រុក៥ក្នុងខេត្តបានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 834
ជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន២០៥គ្រួសារមកពីក្រុងស្រុក៥ក្នុងខេត្តបានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន២០៥គ្រួសារមកពីក្រុងស្រុក៥ក្នុងខេត្តបានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧សម្តេចចៅហ្វាវាំងគង់ សំអុល អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលកាក​បាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចែកជូនប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន២០៥គ្រួសារមកពីក្រុងស្រុក៥ក្នុងខេត្តបានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅសាលានយោបាយខេត្តកំពង់ឆ្នាំង។

សម្តេចចៅហ្វាវាំងគង់សំអុលអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ដោយ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេច តែងតែខ្វាយខ្វល់ជានិច្ចចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ គឺជាសុខទុក្ខរបស់សម្តេច ហើយសម្តេចកិត្តិព្រឹត្តិបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

សម្តេចចៅហ្វាវាំងគង់សំអុលបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា៖ សូមថែទាំសុខភាពអោយបានល្អ ត្រូវហូបចុក
ស្អាត រស់នៅស្អាតមានអនាម័យល្អ បុរសៗមិនត្រូវហូបចុកស្រវឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ត្រូវគិតគូរពីសុវត្តិភាពជាចម្បង ទប់ស្កាត់និងបង្កាគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ជាដើមដែលក្នុង១ថ្ងៃៗ គ្រោះថ្នាក់ចរាចរណ៍ធ្វើអោយមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលមានជារៀងរាល់ថៃ្ង។ កុំហូបទឹកឆៅ ត្រូវប្រើធុងចំរោះ ឬដាំទឹកអោយឆ្អិន ត្រូវឧស្សាហ៍ព្យាយាមដាំដុះដំណាំរួមផ្សំ កុំទុកដីជុំវិញផ្ទះអោយនៅទំនេរដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅអោយបានមានជីវភាពធូរធាកាត់បន្ថយបានភាពក្រីក្រនិងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

ឯកឧត្តមឈួរច័ន្ទឌឿនប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍អោយដឹងថា៖អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងពេលនេះចែកជូនគ្រួសារប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន២០៥គ្រួសារ ក្នុង១គ្រួសារទទួលបានៈ អង្ករ៣០គក្រ មីម៉ាៗ១កេះ ត្រីខ១០កំប៉ុងឃីត១កញ្ចប់( មាន មុង១ ភួយ១សារុង១ ក្រម៉ា១ ) និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕

 

អត្ថបទទាក់ទង