ខ្មែរប៉ុស្ដិ៍ Close

សម្តេចគិតព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី១៣ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 60

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចគិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី១៣ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ (២៩ តុលា ២០០៤ – ២៩ តុលា ២០១៧)។

សម្តេចគិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គបំពេញព្រះរាជបូនីយកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីឧត្ដមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ មានព្រះរាជហឫទ័យប្រកបដោយព្រះគុណធម៌ មនុស្សធម៌ដ៏ថ្លៃថ្លា បានប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភយ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា និងជាពិសេស ព្រះអង្គបានយាងចុះជួបផ្ទាល់ ប្រាស្រ័យសាកសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្ត្រទីទ័លក្រ មានទុក្ខលំបាក រងគ្រោះដោយគ្រោះធម្មជាតិនានា ប្រកបដោយព្រះរាជហឫទ័យ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើឱ្យប្រជារាស្ត្រជាកូន ចៅ ចង់ចាំជានិច្ចនូវព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្ដមថ្លៃថ្លារបស់ព្រះអង្គ៕

អត្ថបទទាក់ទង