លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យគ្រប់វត្តអារាមទាំងអស់វាយជួង ទូងស្គរព្រមគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋអំពីវិធានការ «៣ការពារ និង ៣កុំ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យគ្រប់វត្តអារាមទាំងអស់វាយជួង ទូងស្គរព្រមគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋអំពីវិធានការ «៣ការពារ និង ៣កុំ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរព្រមគ្នាមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់តាមរយៈសារាចរណ៍ណែនាំរបស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់ រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕




