ខ្មែរប៉ុស្ដិ៍ Close

ត្រីផ្សោតនៅអន្លង់ផ្សោតព្រះរំកិលមានភាពសាំងជាមួយភ្ញៀវទេសចរ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 90
ត្រីផ្សោតនៅអន្លង់ផ្សោតព្រះរំកិលមានភាពសាំងជាមួយភ្ញៀវទេសចរ ត្រីផ្សោតនៅអន្លង់ផ្សោតព្រះរំកិលមានភាពសាំងជាមួយភ្ញៀវទេសចរ

ភ្ញៀវទេសចរមកទស្សនាសត្វផ្សោតនៅរមណីយដ្ឋានផ្សោតព្រះរំកិល បានពេញចិត្ត និងសប្បាយរីករាយជាខ្លំាង ព្រោះបានឃើញត្រីផ្សោត ចេះមកប្រលែងលេងជាមួយមនុស្ស នៅឆ្នាំ២០២១នេះ។

អ្នកយកព័ត៌មានប្រចាំខេត្តស្ទឹងត្រែងបានរាយការណ៍ថា នេះជាករណីចម្លែកមួយបន្ទាប់ពីឆ្នាំកន្លងមក ត្រីផ្សោតនេះវាមិនដែលបានធ្វើបែបនេះនោះទេ។

លោក ផយ វណ្ណា សមាជិកសហគមន៍ផ្សោត នៅឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងចំណោមត្រីផ្សោតចំនួន ៣ក្បាល មានមួយក្បាលបច្ចុប្បន្នវាមានភាពសាំងចេះមកលេង និងធ្វើឱ្យភ្ញៀវពេញចិត្ត និងមានភាពទាក់ទាញចង់ឃើញវាមកជិត ហើយយើងអាចស្ទាបខ្លួនប្រាណវាបាន។

លោកបន្តថា ស្ថិតក្នុងសភាពស្និទ្ធស្នាលនេះ ប្រជាសហគមន៍បានបង្កើនការរៀបចំសេវាកម្មទទួលភ្ញៀវគ្រប់ពេលវេលា ដើម្បីអភិរក្សតំបន់ទេសចរណ៍ផ្សោត ឱ្យស្ថិតនៅយូរអង្វែង និងបានបម្រើការទស្សនាដល់ភ្ញៀវឱ្យកាន់តែពេញចិត្តបន្ថែមទៀត។

លោក ប៊ុនថន អ្នកទទួលសេវាកម្មដឹកជញ្ជូនភ្ញៀវបានបញ្ជាក់ថា ប្រជាសហគមន៍បានរៀបចំសេវាកម្មដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព ជូនភ្ញៀវទស្សនា តាមរយៈការជិះទូក ចាប់ពី៥ ទៅ ៨នាក់ក្នុងទូកមួយ ហើយចំណាយសេវា តម្លៃតែ ៥ទៅ ៦ម៉ឺនតែប៉ុណ្ណោះ។

លោកបន្តថា បច្ចុប្បន្នមានភ្ញៀវមកទស្សនាជាប្រចាំ ដោយសារតែមានត្រីផ្សោត ហែលប្រដេញទូក បង្ហាញខ្លួនជូនភ្ញៀវ ដែលខុសប្លែកគ្នាកាលពីឆ្នាំមុនៗដែលយើងចង់ទៅមើលវាមិនបានមកជិតទេ ប៉ុន្តែឆ្នាំ២០២១នេះ វាមកជិតទូក ប្រលែងលេងងាយស្រួលភ្ញៀវទេសចរ ថតយករូបភាព។

លោកស្រី សុង វ៉ាន់ថង ភ្ញៀវទេសចរមកខេត្តសៀមរាប បានទទួលស្គាល់ថា នេះជាសម្បត្តិធនធានធម្មជាតិដែលប្រទេសកម្ពុជាយើងមាន ហើយប្រជាពលរដ្ឋយើងនៅតាមបណ្តាខេត្តមួយចំនួនមិនទាន់បានមកឃើញទេ។

លោកស្រីសន្យានឹងជួយផ្សព្វផ្សាយពីសមិទ្ធិផលត្រីផ្សោតនេះឱ្យភ្ញៀវទេសចរបានដឹង និងនាំគ្នាមកទស្សនា ព្រោះនៅពេលមកដល់យើងបានឃើញទាំងត្រី ផ្សោត ធនធានធម្មជាតិប្លែកៗ និងបានឃើញទឹកដីព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ២០០២ ដោយសហគមន៍មានបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវជាច្រើន ដូចជាម្ហូបអាហារ និងជូនភ្ញៀវទស្សនាត្រីផ្សោតជាដើម៕