សហព័ន្ធស្រូវអង្ករកម្ពុជា៖ ប្រាក់ចំណូលពីការនាំចេញអង្កររបស់កម្ពុជា ១០ខែឆ្នាំ ២០២០ឈាន ដល់៣៦៦លានដុល្លារ!

គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេស មានការកើនឡើងជិត ៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥% បើប្រៀ បធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ជារួមទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦០ ៣៥ តោនដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នាឆ្នាំ២០១៩។
ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជាគឺទៅកាន់ប្រទេសចិននិងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺបណ្តាប្រទេសចំនួ ន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានីជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រ ទេសបារាំង និងអាមេរិកមានចំណែក២% និងចុងក្រោយគឺបណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ាមានចំណែក២%៕