ខ្មែរប៉ុស្ដិ៍ Close

លោក ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត ពីការងារចារកម្មសំងាត់អាមេរិក (Sound Inside)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 600
លោក ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត ពីការងារចារកម្មសំងាត់អាមេរិក (Sound Inside)លោក ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត ពីការងារចារកម្មសំងាត់អាមេរិក (Sound Inside)

លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលជាវិទ្យុគ្រប់គ្រងដោយសហរដ្ឋអាមេរិក បានលួចទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករ ដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងពីកិច្ចការចារកម្មសំងាត់របស់អាមេរិកថា អ្វីដែលលោក ហ៊ុន ម៉ាណែត និងរាល់ការចេ ញផ្សាយទាំងអស់របស់ Fresh News ត្រូវបានគេបក ប្រែទាំងអស់ ហើយផ្ញើជូនមេធំៗរបស់អាមេរិកដើម្បីតាម ដានពីសកម្មភាពរាជរដ្ឋាភិបាលបូករួមទាំងរូបភាពដែលបង្ហោះនិងចុះផ្សាយដោយអង្គភាពព័ត៌មាន Fresh News។

នេះបើយោងតាមសម្លេងសន្ទនាសំងាត់រវាងលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ដែលបានជួបគ្នាលើក ដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៧ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លា យជាសាធារណៈតាមបណ្តាញព័ត៌មាន Fresh News ជាផ្លូវការកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

លោក ជុន ច័ន្ទបុត្រ ក៏បានទម្លាយបន្ថែមថា លោកគ្មានសិទ្ធសេរីភាពក្នុងការនិយាយអ្វីទេព្រោះធ្វើអ្វីៗតាមថ្នាក់ លើរបស់វិទ្យុអាស៊ីសេរី។ លើសពីនោះក្នុងសម្លេងសន្ទនា ជាង២ម៉ោងនោះ, លោក ជុន ច័ន្ទបុត្រ អំពីជំហររបស់លោក និងវិទ្យុអាស៊ីសេរី និងបានបញ្ជាក់អំពីការលម្អៀងទៅរកគណបក្សប្រឆាំងដែលបង្ហាញជាក់ស្តែង ក្នុងការផ្សព្វផ្សាយកន្លងមក លោកក៏បានបង្ហាញពីបំណងចង់ឲ្យគណបក្សប្រជាជនកម្ពុជាប្រើប្រាស់វិទ្យុអាស៊ីសេរីផងដែរ។

សូមស្តាប់សម្លេងលោក ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត ពីការងារចារកម្មសំងាត់របស់អាមេរិក៖