ការដើរចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូងរបស់លោក គីម ជុងអ៊ុន (មានវីដេអូ)
លោកគីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងដែលបានឈានជើងចូលប្រទេសកូរ៉េខាងត្បូងអស់រយៈពេល ៦៥ ឆ្នាំចាប់តាំងពីប្រទេសទាំងពីរត្រូវបានបែងចែកគ្នា។
នៅវេលាម៉ោង ៩ និង៣០នាទី ម៉ោងក្នុងតំបន់ លោក គីម ជុងអ៊ុន ត្រូវបានស្វាគមន៍ដោយប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jea-in នៅភូម Panmunjomក្នុងទឹកដីកូរ៉េខាងត្បូង។ ជាដំបូងឡើយពួកគេបានដើរឆ្លងចូលទឹកដីកូរ៉េខាងជើង មុនពេលឆ្លងចូលទៅកាន់ទឹកដីកូរ៉េខាងត្បូងវិញ។
ក្នុងជំនួបជាប្រវត្តិសាស្ត្រនេះ មេដឹកនាំប្រទេសទាំងពីរនឹងពិភាក្សាគ្នាផ្ដោតសំខាន់លើការដកអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕
ប្រភព៖ Sabay