ព្រះរាជទានរបស់សម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ
សម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកាដ៏ឧត្តុងឧត្តមចំនួន ២០,០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជជូបត្ថម្ភចំពោះទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៥។