Griezmann បានធ្វើអោយ Fan របស់ក្រុម Arsenal ក្អួតឈាម
ក្រុមរបស់ Arsenal មានសមត្ថភាពរកគ្រាប់បាល់បានត្រឹមតែស្មើរ ១តែប៉ុណ្ណោះ ក្នុងខណៈពេលដែល ក្រុមរបស់ Altetico Madrid សល់ត្រឹមតែគ្នា ១០ នាក់តែប៉ុណ្ណោះ ក្នុងការប្រកួត UEFA Europa League វគ្គពាក់កណ្តាលផ្តាចព្រ័ត្រកាលពីយប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។ វាជាភាពអាម៉ាសមួយសំរាប់ក្រុម Arsenal ដែលមិនអាចយកឈ្នះក្រុមAtletico Madrid បានក្នុងពេលដែលក្រុមនេះសល់តែគ្នា ១០ នាក់។
ដោយនៅជិតដល់ការបញ្ចប់នៃម៉ោងប្រកួត កីឡាករដ៏ឆ្នើមGriezmann បានអោយស៊ុតបញ្ចូលទីបានសំរេច ដោយលទ្ធផល ១ស្មើរជាមួយនិងក្រុម Arsenal។
ជំនួបនៅកីឡដ្ឋាន Emirates ក្រុម Atletico សល់គ្នាតែ១០នាក់តាំងពីដើមវគ្គទីមួយដោយសារកីឡាករ Sime Vrsaljko ត្រូវបណ្ដេញចេញព្រោះបានកាតលឿង២ដងនៅនាទី ទី២ និង១១។ ក្រោយបាត់បង់សមាជិកម្នាក់ក្រុមជើងខ្លាំងមកពីអេស្ប៉ាញកាន់តែមានសម្ពាធថែមទៀតនៅពេល Lacazette តែតឲ្យ Arsenal នាំមុខនៅនាទី៦១។
យ៉ាងណា Atletico ដែលមានឱកាសគ្រប់គ្រងបាល់ត្រឹម២៨%អាចគ្រប់គ្រងស្ថានការណ៍បាន ហើយនៅនាទី៨២ Antoine Griezmann បានរកគ្រាប់តាមស្មើបានវិញធ្វើឲ្យក្រុមលោក Diego Simeone មានប្រៀបសម្រាប់ជើងទីពីរនៅក្នុងទឹកដី។
ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា សប្ដាហ៍ក្រោយ។ លទ្ធផលមួយគូទៀត Marseille បានយកឈ្នះ Salzburg របស់អូទ្រីស ២ទល់នឹង០៕