ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ប្រាក់បៀរវត្សចាប់ពី១លាន២សែនរៀលទើបជាប់ពន្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 99
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ប្រាក់បៀរវត្សចាប់ពី១លាន២សែនរៀលទើបជាប់ពន្ធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ប្រាក់បៀរវត្សចាប់ពី១លាន២សែនរៀលទើបជាប់ពន្ធ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់បៀរវត្សចាប់ពី១លាន២សែនរៀលឡើងទៅទើបជាប់ពន្ធ។​ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ​បណ្តាលប​ច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកថា កាលពីឆ្នាំ២០១៦ បៀរវត្ស៥០ម៉ឺនរៀលត្រូវជាប់ពន្ធ ក្រោយមកឡើងដល់ ៨០ម៉ឺនរៀល។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលសម្រេចថាប្រាក់បៀរវត្សទៅដល់១លានរៀលទើបជាប់ពន្ធ។ ជាមួយនឹងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨ ដែលនឹងដាក់ឆ្លងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ខាងមុខ គឺបានដាក់ដំឡើងពី១លានរៀលទៅដល់១លាន២សែនរៀលពោលគឺបៀរវត្សចាប់ពី១លាន២សែនរៀលឡើងទៅទើបជាប់ពន្ធ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អត្ថប្រយោជន៍នេះ វាមិនត្រឹមតែបានមកលើមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ ប៉ុន្តែវាបានទូទៅទៅដល់កម្មករ ទៅដល់គ្រប់ផ្នែកដែលមានប្រាក់បៀរវត្ស ដែលយើងអាចនិយាយថាចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅទើបជាប់ពន្ធ៕

អត្ថបទទាក់ទង