ខ្មែរប៉ុស្ដិ៍ Close

ដឹងអត់ ស្ត្រីវៀតណាមពូកែច្នៃ យកថ្មពិលធ្វើកាហ្វេអាចជាប់គុកប៉ុន្មានឆ្នាំ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 6
ដឹងអត់ ស្ត្រីវៀតណាមពូកែច្នៃ យកថ្មពិលធ្វើកាហ្វេអាចជាប់គុកប៉ុន្មានឆ្នាំ? ដឹងអត់ ស្ត្រីវៀតណាមពូកែច្នៃ យកថ្មពិលធ្វើកាហ្វេអាចជាប់គុកប៉ុន្មានឆ្នាំ?

ជនសង្ស័យចំនួន ៥នាក់ ក្នុងនោះអ្នកស្រី Nguyen Thi Thanh Loan ភេទ​ស្រី វ័យ៤៣ឆ្នាំ ជា​មេ​ក្លោង អាច​ប្រឈម​ជាប់​ពន្ធនាគារ ដល់ ២០ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព។ ការ​ប្រឈម​ជាប់​ពន្ធធនាគារ​នេះ ក្រោយ​ចុះ​បង្រ្កាប​ទីតាំង​ផលិត​កាហ្វេ​ផ្សំ​ពី​ថ្មពិល​កាលពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន ប៉ូលិស​វៀតណាម បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ៥នាក់ ពីបទ​បំពាន​លើ​ច្បាប់​សុវត្ថិភាព​ចំណីអាហារ។
កាហ្វេ​មាន​សារធាតុ​ផ្សំ​ចេញ​ពី​ថ្ម​ពិល​នេះ បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ ក្រោយ​​ក្រុម​ប៉ូលិសវៀតណាម បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង​របស់​ឈ្មោះ Nguyen Thi Thanh Loan នៅ​ក្នុង​ខេត្ត​ Dak Nong កាលពី​ថ្ងៃ​ចន្ទសប្ដាហ៍​មុន (១៦ មេសា)។ ក្រោយ​ការ​ចុះ​បង្ក្រាប ប៉ូលិស​បាន​រកឃើញ​សារធាតុ​រាវ​ ៤០លីត្រ កាក​សំណល់​កាហ្វេជាង ២១តោន និង​បំណែក​នៃ​ថ្មពិល​ចាស់ៗ ជាង ២០០គីឡូក្រាម នៅ​ក្នុង​ផ្ទះ​របស់​នាង Thanh Loan ដែល​ស្ថិត​ក្នុង​ខេត្ត​ Dak Nong។ ស្ត្រី​ជា​មេ​ក្លោង Loan បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បើក​ដំណើរ​ទីតាំង​ផលិត​កាហ្វេ​ខាង​លើ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លក់​កាហ្វេ​នោះ អស់​ជាង ៣ តោនរួច​មកហើយ បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៨ មក។










ប្រភព៖ Sabay

អត្ថបទទាក់ទង