ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានចៅទី២១ ដែលជាកូនរបស់លោកស្រី ហ៊ុន ម៉ាលី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 21

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់នៅលើទំព័រ Facebook ថា លោកបានទទួលចៅស្រីមួយរូបទៀតហើយ ដែលត្រូវជាចៅទី២១របស់លោក។ ចៅទី២១របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទើបប្រសូត្រនេះ គឺជាកូនរបស់លោកស្រី ហ៊ុន ម៉ាលី ជាមួយលោក សុខ ពុទ្ធិវុធ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងទៀតថា ដោយសារតែជំងឺ COVID-19 លោក និងភរិយា មិនអាចទៅសួរសុខទុក្ខកូន និងចៅផ្ទាល់បាននោះទេ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបានចៅស្រីមួយរូបទៀត ដែលជាចៅទី២១ របស់ខ្ញុំ និងភរិយា។ ស្វាគមន៍ និងជូនពរចៅទទួលបានសេចក្តីសុខ។ តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗ ឡើយដោយសារតែជំងឺឆ្លង COVID-19»៕

អត្ថបទទាក់ទង