ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសដែលគ្មានឈ្មោះក្នុងបញ្ជីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 17
កម្ពុជា នឹងមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសដែលគ្មានឈ្មោះក្នុងបញ្ជីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ កម្ពុជា នឹងមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសដែលគ្មានឈ្មោះក្នុងបញ្ជីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ

កម្ពុជា នឹងអនុវត្តវិធានការមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសណាដែលគ្មានបញ្ជីឈ្មោះ ក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ។ នេះបើយោងតាមលិខិតរបស់អគ្គនាយកអន្ដោប្រវេសន៍។

វិធានការនេះ ធ្វើឡើងក្នុងគោលដៅជំរុញអនុវត្តឲ្យមានប្រសិទ្ធភាព សេចក្ដីណែនាំលេខ០២៨ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជំរុញស្នងការរាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំនេះជូនដល់ ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ឲ្យធ្វើសេចក្ដីរាយការណ៍អំពីវត្តមានជនបរទេស ដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ដើម្បីទទួលបានការអនុញ្ញាត ឲ្យបន្ដរយៈពេលស្នាក់នៅ។

សូមអានលិខិតខាងក្រោម៖

អត្ថបទទាក់ទង