ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាអត់ធ្មត់បន្ដស្នាក់នៅជាបណ្តោះអាសន្ននៅទីកន្លែងដែលខ្លួនកំពុងស្នាក់នៅ
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅម៉ាឡេស៊ី សូមមេត្តាអត់ធ្មត់ បន្ដស្នាក់នៅទីកន្លែងដែលខ្លួនកំពុងស្នាក់នៅជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ក៏បន្តណែនាំដល់បងប្អូនខ្មែរ ចូលរួមរក្សាអនាម័យជាប្រចាំ និងមិនត្រូវទៅកន្លែងដែលអាជ្ញាធរម៉ាឡេស៊ីបានហាមឃាត់នោះទេ។
ក្នុងករណីចាំបាច់ បងប្អូនប្រជាពលរដ្ឋខ្មែរ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទដែលមានក្នុងសេចក្តីជូនដំណឹងខាងក្រោម៖