ក្រសួងសុខាភិបាលកម្ពុជា ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូវីដ-១៩ ចំនួន២ម៉ឺនឈុត ពីមូលនិធិ Alibaba និង Jack Ma

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូវីដ-១៩ (COVID-19) ចំនួន២ម៉ឺនឈុត ដែលជាអំណោយរបស់មូលនិធិ Alibaba និងមូលនិធិ Jack Ma ជូនក្រសួងសុខាភិបាលកម្ពុជា។