ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេសុី សម្រេចពន្យាការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ រយ:ពេល១៤ថ្ងៃបន្តទៀត

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ស្តីពីការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេសុី ក្នុងការបន្តអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរបន្ថែមសម្រាប់រយ:ពេល១៤ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជា សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ពលករ ពលការិនីដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរម៉ាឡេស៊ី ជៀសវាងប្រឈមការអនុវត្តច្បាប់របស់កងកម្លាំងមានសមត្ថកិច្ចម៉ាឡេស៊ី ក្នុងអំឡុងពេលដែលបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរកំពុងស្ថិតនៅជាធរមាន។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖