ខ្មែរប៉ុស្ដិ៍ Close

សេចក្ដីជូនដំណឹងស្ដីពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាលដោយតម្រូវឱ្យប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនដែលធ្លាប់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងជូនក្រុមហ៊ុន ស៊ិនទ្រី ដោយផ្ទាល់ (មិនបង់តាមវិក្កយបត្រអគ្គិសនីកម្ពុជា) ចាប់ពីពេលនេះតទៅ សូមអញ្ជើញមកទំនាក់ទំនងជាមួយរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការដើម្បីបញ្ចូលទិន្នន័យ និងលេខសំគាល់អតិថិជន។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖