ក្រសួងអប់រំ និងសសយក សហការជាមួយ E-School Cambodia ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសិក្សាតាមអនឡាញ ចាប់ពីថ្នាក់ទី១ ដល់ទី១២
ក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ E-School Cambodia ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសិក្សា តាមអនឡាញដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដើម្បីឱ្យសិស្សានុសិស្ស អាចសិក្សាតាមរយៈ App ទៅលើមុខវិជ្ជា សំខាន់ៗ។
យោងតាមសេចក្ដីប្រកាសរបស់ E-School Cambodia បានឱ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡា បានណែនាំស្ដីពីការចាប់ផ្ដើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ដោយសារការរាតត្បាតនៃវីរុស កូវី១៩។ ឆ្លើយតបទៅនឹងស្ថានភាពនេះ ជាដំណោះស្រាយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ E-School Cambodia តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលមាន លោក សាយ សំអាល់ ជាប្រធាន ក្នុងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសិក្សា តាមអនឡាញ ដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
សូមបញ្ជាក់ថា មុខវិជ្ជាដែលមាននៅក្នុង App E-School Cambodia រួមមាន៖
- ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦៖ គណិតវិទ្យា ភាសាខ្មែរ និងអង់គ្លេស
- ថ្នាក់ទី៧ ដល់ថ្នាក់ទី៩៖ គណិតវិទ្យារូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ និងអង់គ្លេស អនុវិទ្យាល័យ
- ថ្នាក់ទី១០ ថ្នាក់ទី១១៖ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ អង់គ្លេសអនុវិទ្យាល័យ និងសិស្សថ្នាក់ពូកែ
- ថ្នាក់ទី១២៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ ជីវៈវិទ្យា អក្សរសាស្ត្រខ្មែរ អង់គ្លេស វិទ្យាល័យ ថ្នាក់សិស្សពូកែ និងថ្នាក់វិញ្ញាសាត្រៀមប្រឡងបាក់ឌុប។
ចាប់ចុះឈ្មោះចូលរៀនពីពេលនេះទៅ ព័ត៌មានលំអិតសូមទំនាក់ទំនងហ្វេសប៊ុកផេក E-School Cambodia Tel: ០៩០ ៧៨៧ ៩៩៩ / ០៨១ ៨០២ ២៦៦ / ០៨៩ ៨០២ ៦៦៦, Downloand App: http://onelink.to/33s2vr ៕