ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ អំពីវិធានបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ជូនដំណឹងអំពីវិធានបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងប្រកបរបរផ្សេងៗ ក្នុងប្រទេសថៃ។
ក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ ឲ្យចូលរួមសហការជាមួយថៃ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដោយជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ បើសិនមិនមានករណីចាំបាច់។
ក្នុងករណីមានរោគសញ្ញាណាមួយ សូមទាក់ទងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃតាមរយៈ ៖ ០២ ៥៩០ ៣០០០ ឬ ១៤២២។ ឬទាក់ទងទៅស្ថានទូតតាមរយៈ ៖ ០៩២ ៨០៥ ០៥៦១ ឬ ០៩៤ ០៩២ ៥៩០៥។
សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖