អាជ្ញាធរជាតិអប្សរា៖ ភ្ញៀវទេសចរ នៅតែមានជាប្រក្រតីក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា ភ្ញៀវទេសចរនៅតែមានជាប្រក្រតីក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
អាជ្ញាធរជាតិអប្សរា បានបន្ថែមទៀតថា ភ្ញៀវទេសចរទាំងនោះហាក់មានការយល់ដឹង ការថែទាំសុខភាព និងមិនមានការភ័យខ្លាចក្នុងដំណើរកម្សាន្តដ៏អស្ចារ្យមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបឡើយ។
អាជ្ញាធរជាតិអប្សរា បានបង្ហាញពីទិដ្ឋភាពជុំវិញភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅរមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ខាងក្រោមនេះ៖