រាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីជាការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។
យោងតាមសារាចររបស់រាជរដ្ឋាភិបាល ការសម្រេចបង្កើតឲ្យមានការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូល ស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»។
ដើម្បីឲ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រាជរដ្ឋាភិបាលបានធ្វើការណែនាំដូចខាងក្រោម៖