ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្នើអភិបាលរាជរាជធានី-ខេត្តតាមដងទន្លេ រៀបចំសកម្មភាពសម្អាតទន្លេដើម្បីអបអរសាទរបុណ្យទន្លេឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 6

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ដែលជាប់ដងទន្លេ ត្រូវរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទន្លេដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមប្រធាបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ។

តាមលិខិតដែលគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអភិបាលរាជធានី-ខេត្តនៅតាមបណ្ដាខេត្តជាប់មាត់ទន្លេ រៀបចំកម្មវិធីចំនួន ២ រួមមាន៖ កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃទន្លេ និងកម្មវិធីសម្អាតទន្លេនៅចន្លោះថ្ងៃទី១៣-១៥ ខែកុម្ភៈ។

ខាងក្រោមនេះ ជាលិខិតរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖