ឯកឧត្តម អ៊ិត សំហេង ដឹកនាំធ្វើកឋិនទានដង្ហែទៅកាន់វត្តមហាមន្ត្រី រាជធានីភ្នំពេញ
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះថា៖
នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងបុត្រ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឳវាទក្រសួង បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងវត្តទួលទំពូង ស្ថិតនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន។