ខ្មែរប៉ុស្ដិ៍ Close

សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 297
សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយកំណើនល្អប្រសើរនៃវិស័យសេវាកម្ម និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ថ្វើបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្តី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយបានផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងការបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យសំណង់ និងកម្មន្តសាល ព្រមជាមួយនេះ ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់៕

អត្ថបទទាក់ទង