លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បើផ្សារនេះត្រូវបរាជ័យ នោះអភិបាលខេត្តក៏ត្រូវអស់ដំណែងដែរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា អភិបាលខេត្តត្រូវតែធ្វើយ៉ាងណាខិតខំជំរុញក្នុងការដំណើរការផ្សារនេះឱ្យបានជោគជ័យ បើផ្សារនេះត្រូវបរាជ័យ នោះអភិបាលខេត្តក៏ត្រូវអស់ដំណែងផងដែរ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ថា ផ្សារនេះគឺចាត់ទុកជាផ្សារគំរូមួយ បើផ្សារនេះមិនទទួលបានជោគជ័យ ក៏យើងមិនអាចដំណើរការនៅកន្លែងផ្សេងៗទៀតបានដែរ៕