ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល និងវិស័យឯកជន បន្តកិច្ចប្រតិបត្តិការបង្កើនល្បឿនអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
រាជរដ្ឋាភិបាល និងវិស័យឯកជន បន្តកិច្ចប្រតិបត្តិការបង្កើនល្បឿនអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព រាជរដ្ឋាភិបាល និងវិស័យឯកជន បន្តកិច្ចប្រតិបត្តិការបង្កើនល្បឿនអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានារហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែក បង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកវេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោក អ៊ិត សំហេង បានមានប្រសាសន៍បន្តថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមរយៈការអនុវត្តយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមដែលយើងបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពដែលជាមូលដ្ឋានគ្រឹះនៅក្នុងការធានាបាននូវភាពសុខដុមផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យមានការថយចុះនូវវិវាទការងារបានប្រសើរជាងមុនច្រើន។ ការបន្តចូលរួមអនុវត្តយ៉ាងសកម្មក្នុងការគាំទ្រដល់កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមសហព័ន្ធនិយោជកកម្ពុជា (CAFEBA) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលយើងរួមគ្នាបំពេញប្រកបដោយភាពជោគជ័យ ក្នុងរយៈពេលកន្លងមក ដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិព្រមទាំងធានាបាននូវការបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% រយៈពេលពីរទស្សវត្តន៍កន្លងមកនេះ៕

អត្ថបទទាក់ទង