ខ្មែរប៉ុស្ដិ៍ Close

បទអត្ថាធិប្បាយ៖ ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ បាននិងកំពុងជួយពង្រឹងឯករាជ្យភាព និងអធិបតេយ្យជាតិកម្ពុជា!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1866
បទអត្ថាធិប្បាយ៖ ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ បាននិងកំពុងជួយពង្រឹងឯករាជ្យភាព និងអធិបតេយ្យជាតិកម្ពុជា!បទអត្ថាធិប្បាយ៖ ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ បាននិងកំពុងជួយពង្រឹងឯករាជ្យភាព និងអធិបតេយ្យជាតិកម្ពុជា!

ចាប់តាំងពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញ លេញក្រោមនយោបាយឈ្នះ-ឈ្នះរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ មក ល្បឿននៃការកសាងប្រទេសជាតិកាន់តែដើរលឿនទៅមុខឥតឈប់ ឈរលើគ្រប់វិស័យបើទោះបីជានៅពេលនោះ កម្ពុជាត្រូវយកដៃម្ខាងកសាងជាតិពីបាតដៃទទេ និងដៃម្ខាងទៀតការពារសុខសន្តិភាពពីការប៉ុនប៉ងបំផ្លាញប្រទេសជាតិវិញ ហើយពេលនេះមានក្រុមប្រឆាំងផ្កាប់មុខមួយចំនួនតូចនិងបក្ខពួកក៏នៅតែចង់អូសទាញទម្លាក់កម្ពុជាឱ្យថយ ក្រោយយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាពេលនេះ ពុំមែនជាកម្ពុជាពីមុនទៀតឡើយ គឺជាកម្ពុជាដែលមានសេដ្ឋកិច្ចជាតិរឹងមាំ ហើយភាពរឹងមាំនេះបាននិងកំពុងពង្រឹងឯករាជ្យនិងអធិបតេយ្យជាតិកម្ពុជាឱ្យល្បីរន្ទឺរនៅលើឆាក អន្តរជាតិ។

ដោយកត្តាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិលឿនរហ័សដូចសព្វថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមិទ្ធិផលសម្រេចបានរបស់រាជ​រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅលើទំព័រហ្វេសប៊ុករបស់លោកដើម្បីបង្ហាញក្រុមជនអគតិខ្លះ ក៏ដូចជាប្រជាជនទូទៅ ក្នុងគោលដៅពង្រឹងឯករាជ្យភាព និងអធិបតេយ្យរបស់ជាតិ ដូចខាងក្រោម៖

ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ កម្ពុជាបានសាង​សង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានផ្លូវថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើនដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាស​ពេញប្រទេសកម្ពុជាដែលបានផ្តល់នូវផលប្រយោ​ជន៍ស្មើៗគ្នាដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់។ ពោលគឺគ្មានអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រក​បដោយសមធម៌ជាងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗនោះឡើយ។ ទន្ទឹមនឹងនេះដែរ ការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏កំពុងដំណើរការយ៉ោងសកម្ម ដែលមក ទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាងសង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ធពិធីបើកកីឡាស៊ីហ្គេម (Sea Games) ជាប្រវត្តិ​សាស្រ្ត​ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ ២០២៣ខាងមុខ។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័ស និងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតា ដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់បម្រើអោយវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹក​ជញ្ជូនធន់ធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។ ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា គឺស្របទៅនឹងសមាហរណ​កម្មក្នុងតំបន់ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេ​មេគង្គ និងពិភពលោកទាំងមូលដែលនឹងជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត និងជាការលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភា​វូបនីយកម្ម ព្រមទាំងជួយបង្កើ​ននូវតុល្យ​ភាពនៃការអភិវឌ្ឍដែនដីដោយផ្សាភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានានិងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀត​ផង។

កម្ពុជាបច្ចុប្បន្ន នឹងកាន់តែរីកចម្រើនលឿនទៅមុខក្រោមការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើនឡើងដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ច្បាស់ណាស់ កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់ទៅបានដោយសារកត្តាសន្តិភាព ដែលមានសារៈសំខាន់ខ្លាំងបំផុត ជាពិសេសសម្រាប់ប្រទេសកម្ពុជាមួយនេះដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និងវិនាសកម្មនៃរបបប្រល័យពូជសាសន៍កន្លងមកដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ និងបានធ្វើអោយប្រទេសជាតិអន្តរាយធ្លាក់ដល់ក្រោមចំណុចសូន្យហៅលែ​ងលឺ។ ពិតប្រាកដណាស់ មានសន្តិភាពទើបពលរដ្ឋមានសិទ្ធិសេរីភាព មានសន្តិ​ភាព ទើបប្រ​ទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅបាន។

សន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ គឺបានផ្តល់ឱកាសអោយកម្ពុជាបានកសាងអភិវឌ្ឍន៍សង្គមជាតិរីកចម្រើនដល់សព្វថ្ងៃ ដែលបានធ្វើអោយសេដ្ឋកិច្ចជាតិកាន់តែរីកលូតលាស់ជា​មួ​យកំណើនក្នុងរង្វង់ប្រមាណ ៧.១% ដែលមានអត្រាអតិផរណាត្រឹមតែ ២.៥%ប៉ុ​ណ្ណោះ​​។ ក្រោ​មការដឹកនាំលើមាគ៌ា និងទស្សនៈវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលបានអនុវត្តន៍យុទ្ធសាស្ត្រ «ចុងខ្សែពីរនៃចំណងខ្សែមួយ» ដែលសំដៅ​លើការគ្រប់គ្រងស្ថានភាពនយោបាយអោយមានស្ថិរភាពល្អ និងគ្រប់គ្រងស្ថាន ភាពម៉ាក្រូសេដ្ឋកិច្ចអោយមានស្ថិរភាពរឹងមាំល្អកើនឡើងថែមទៀត។

ជាភ័ស្តុតាងនៃការរីកចម្រើនមួយទៀត គិតមកទល់ខែធ្នូ ២០១៩ នេះ ចំណូលដែលបានមកពីរដ្ឋករគយ បើតាមគម្រោងផែនការកំណត់ត្រូវប្រមូលឲ្យបាន ២,២៦០ លា នដុល្លារ។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ២០១៩  គឺរដ្ឋប្រមូលបាន ៣,០១៣ លានដុល្លារ លើសផែនការប្រមា ណ ៧៥៨ លានដុល្លារ  (ស្មើនឹង៣៣.៥%)។ បើគិតជាមធ្យមចំណូលដែលមកពីរដ្ឋករគយ គឺប្រមូលបានប្រ​មាណ១០លានដុល្លារ ក្នុង១ថ្ងៃៗ​ដែលនឹងរំពឹងថាចំណូលគយគឺនឹងកើនលើ​សផែនការប្រមាណជាង ៨០០លានដុល្លារ។

ចំពោះចំណូលពីអគ្គនាយកដ្ឋានពន្ធដារវិញគឺមានផែន ការប្រមូលអោយបានប្រមាណ ២,២​៨៨ លាន​ដុល្លារ។ ប៉ុន្តែមកទល់ពេលនេះ គឺប្រមូលចំណូលបាន ២,៦៣៤ លានដុល្លាររួចហើ​យ ដែលពេលនេះបានលើសផែនការប្រមាណ ៣៤៥ លានដុល្លារ។ សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋករគយ និងអគ្គពន្ធដារដែ

លបានដាក់ ចេញគឺមានគម្រោងប្រមូលចំណូលប្រមាណ ៤,៥៤៨  លានដុល្លារប៉ុន្តែរហូតដល់ពេលនេះគឺប្រមូលបានប្រមា ណ ៥,៦៥២ លានដុល្លារ ដែ​លប្រមូលបានលើសពីផែន ការ​ដែលបានកំណត់ប្រមាណ ១,១០៤ លានដុល្លាររួច ស្រេច​ទៅហើយ។ បើយើងបូករួមទាំង២ខែមុនយើងអាចប៉ាន់ស្មានបានថានឹងចំណូលលើសផែនការគឺនឹងឈានដល់ ១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែលមិនទាន់បានបូកបញ្ចូលពីចំណូលមិនមែនសារពើពន្ធមានដូចជា៖ ចំណូលបានមកពីថ្លៃទិដ្ឋាការទេសចរណ៍ អាការសយានដ្ឋាន អាកាស​ចរណ៍ ប័ណ្ណចូលទស្សនាអង្គវត្ត និងពីដីកសិកម្ម (ដី​ស​ម្បទានសេដ្ឋកិច្ចដែលជួលទៅអោយឯកជនវិនិយោគ)។ល។  

ជាសរុបមក រាជរដ្ឋាភិបាល មានថវិកាជាសាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារ ដែលអា​ចប្រើប្រាស់បានភ្លាមៗដែលមិនបានរួមបញ្ចូលពីទុនបម្រុងអន្តរជាតិប្រមាណ១៥ពាន់លានដុ​ល្លារ និងមាសប្រមាណ​៣០​តោនទៀតផង ហើយកម្ពុជាដែលបានដើរមកដល់ដំណាក់កាលនេះ គឺដោយសារមានការចូលរួមពីប្រទេសជាដៃគូ ដៃគូវិនិយោគឯកជន និងពីប្រជាពលរដ្ឋទាំង​អស់គ្នា ដែលបានចូលរួមថែរក្សាការពារសន្តិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវប្បធម៌ចូលរួមទទួ​លខុសត្រូវបង់ពន្ធទាំងអស់គ្នាដើម្បីកម្ពុជាកាន់តែរីកលូតលាស់ឆាប់រហ័សលឿនទៅមុខថែមទៀត ដែលការរីកចម្រើននេះហើយ បាននិងកំពុងធ្វើឱ្យកម្ពុជាអាចពង្រឹងឯ​ករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួនបានដោយមិនចុះញ៉មចំពោះការគម្រាមកំហែងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចពីមជ្ឈដ្ឋានបរទេសមួយចំនួនទៅតាមការញុះញង់របស់ក្រុមប្រឆាំងផ្កា​ប់មុខ៕

ដោយ៖ សារ៉ាដា

អត្ថបទទាក់ទង